កម្ពុជាចូលជាសមាជិកផ្លូវការ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ នៃបណ្តាប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន (Video Inside)

កម្ពុជាបានចូលជាសមាជិកផ្លូវការ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ នៃបណ្តាប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន ហៅកាត់ថាស៊ីភែដ CEAPAD ។

រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក មាស គឹមហេង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី៥ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន តាមប្រព័ន្ធវីដេអូ។

លោក មាស គឹមហេង បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសសមាជិក CEAPAD និងភាគីពាក់ព័ន្ធ ក្នុងកិច្ចខិតខំប្រឹងប្រែងកៀរគរនូវជំនួយនានា ដើម្បីជួយគាំទ្រ និងពង្រឹងសមត្ថភាពរបស់ប៉ាឡេស្ទីន សម្រាប់ការសម្រេចបាននូវសេចក្តីប្រាថ្នា ដើម្បីស្ថិរភាព ការស្តារសេដ្ឋកិច្ចសង្គម និងសំខាន់ជាងនេះ គឺសន្តិភាពយូរអង្វែង។

កិច្ចប្រជុំបានពិភាក្សាអំពីតួនាទីរបស់អាជ្ញាធរប៉ាឡេស្ទីន ក្នុងការស្តារ និងកសាងតំបន់ហ្គាហ្សាឡើងវិញ, កិច្ចខិតខំប្រឹងប្រែង នៃការផ្តល់ជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីន និងសារៈសំខាន់នៃការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការតាមរយៈ CEAPAD ។

ads banner