វៀតណាមដោះលែងពលរដ្ឋខ្មែរពីរនាក់ ក្នុងករណីបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្ទ (Video Inside)

ពលរដ្ឋខ្មែរចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្ទវៀតណាម ត្រូវបានដោះលែងមកកម្ពុជាវិញ ក្រោយការឃាត់ខ្លួនជាច្រើនខែ។

ប្រជាពលរដ្ឋខ្មែរទាំង២រូបនេះ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅពេលដែលពួកគេបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្ទវៀតណាម។

មន្រ្តីអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានថ្លែងថា ការលើកលែងទោស និងដោះលែងប្រជាពលដ្ឋខ្មែរទាំង២រូប ពីប្រទេសវៀតណាម មកកាន់កម្ពុជា វិញនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត នៃប្រទេសកម្ពុជា។

ads banner