អគ្គស្នងការនគរបាលជាតិព្រមានដកតំណែងមន្ត្រីនគរបាលទុច្ចរិត (Video Inside)
អត្ថបទដោយ៖
Apsara Net
អគ្គស្នងការនគរបាលជាតិ បានព្រមានដកតំណែងមន្ត្រីនគរបាលរូបណា ដែលប្រមូលផ្ដុំគ្នាជាបក្ខពួកបង្ខូចកេរ្ដិ៍ឈ្មោះនគរបាលដទៃ ព្រោះតែចង់បានតំណែងគេ។
សម្តីព្រមានរបស់នាយឧត្តមសេនីយ៍ ស ថេត បានធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ។
នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា ករណីមានការប្រមូលផ្ដុំគ្នាជាបក្ខពួកបង្ខូចកេរ្ដិ៍ឈ្មោះនគរបាលដទៃនោះ ធ្លាប់បានកើតឡើងពិតប្រាកដមែន។ លោកបានថ្លែងថា ការធ្វើរបៀបនេះ ជារឿងមិនត្រឹមត្រូវទាល់តែសោះ ហើយក៏ជារឿងដែលមិនគួរឲ្យកើតមាននោះដែរ។