ខណ្ឌរដ្ធបាលជលផលខេត្តកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិតនេសាទ                                      

(ខេត្តកំពង់ចាម)៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាល​ជលផល​កំពង់ចាម ចុះបង្រ្កាបបទល្មើសជលផលក្នុងស្រុកព្រៃឈរ និង​ស្រុកបាធាយ បាន៣ករណី និងបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល​ដល់ប្រជានេសាទផងដែរ ។ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអជ្ញាធរស្រុកជើងព្រៃ អជ្ញាធរស្រុកបាធាយ កម្លាំងទីបញ្ជាការដ្ឋានកងទ័ពជើងទឹក កម្លាំងប៉ុស្តិ៍នគរ​បាល​រដ្ឋបាលព្រៃចារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដោយមានការ​អនុញ្ញាត​ពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូង​ខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
  
+ករណីទី០១បំផ្លាញ
          ឧបករណ៍លូស្បៃមុងសរុប ចំនួន ០៨មាត់
   -របាំងស្បៃមុងសរុបប្រវែង ១៦០ម៉ែត្រ
   -បង្គោលសរុប ចំនួន ១២០ដើម
   នៅចំណុចបឹងសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
  
+បានផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទ នៅក្នុងភូមិសៀមបោយ ឃុំព្រៃចារ ដែលមានសមាសភាពចូលរួមចំនួន ១៥នាក់។ករណីទី២ រុះរើ
 របាំងផ្ចិតព្រែក(របាំងសាច់រ៉ាវ) ចំនួន ០៣កន្លែង សរុបប្រវែង ៣០ម៉ែត្រ
   -ឧបករណ៍រ៉ាវសរុបចំនួន ០៣មាត់
   -បង្គោលចម្រឹងសរុបចំនួន ៦៥ដើម
  
+ករណីទី០៣បំផ្លាញ
   -របាំងផ្ចិតព្រែកប្រភេទ(របាំងស្បៃមុង) ចំនួន ០២កន្លែង សរុបប្រវែង ២២ម៉ែត្រ
   -ឧបករណ៍រ៉ាវសរុបចំនួន ០២មាត់
   -បង្គោលចម្រឹងសរុបចំនួន ៤៥ដើម
   នៅចំណុចព្រែកឱម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ៕

លី ពៅ

ads banner