បាត់ដំបងដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង (Video Inside)
អត្ថបទដោយ៖
Apsara Net
អាជ្ញាធរខេត្តបាត់ដំបង បានអំពាវនាដល់រដ្ឋទាំងអស់ ពិសេសពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ និងស្ទឹងពាក់ព័ន្ធ ត្រូវបង្កើនប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលបង្កដោយជំនន់ទឹកភ្លៀង។
សេចក្តីអំពាវនាវរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ថ្ងៃទី១៩ កក្កដា បានជូនដំណឹងថា ភ្លៀងធ្លាក់រវាងនៅថ្ងៃទី១៦-១៨ ខែកក្កដា ដែលមានបរិមាណទឹកភ្លៀងសរុបចំនួន ៣៦០មម បានឱ្យទឹកបានពេញអាងពហុបំណងបាត់ដំបង អាងសេកសក។
សេចក្ដីជូនដំណឹងបានដាស់តឿន ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងសង្កែ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ។