ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រគេន ទៀនព្រះវស្សាដល់វត្តចំនួន១១ ក្នុងខេត្តបន្ទាយ មានជ័យ
អត្ថបទដោយ៖
គៀន ច័ន្ទហ៊ីន
បន្ទាយមានជ័យ៖ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងលោកជំទាវអគ្គមហាឧបាសិកា ម៉ៅ ម៉ាល័យ កែ គឹមយ៉ានបានប្រគេនទៀនព្រះវស្សានិងទេយ្យដល់វត្តចំនួន១១វត្ត នៅខេត្តបន្ទាយមានជ័យកាលពីព្រឹក ថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៤ ឱកាសបុណ្យចូលព្រះវស្សា ។
ជាមួយនឹងទៀនព្រះវស្សានិងទេយ្យវត្ថុ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវក៏បានប្រគេននូវគ្រឿងបរិភោគមាន មីកញ្ចប់ ត្រីខកំប៉ុង ទឹកសុទ្ធ ទឹកភេសជ្ជៈនិងបច្ច័យមួយចំនួន៕
ដោយ៖ គៀន ច័ន្ទហ៊ីន