ពលរដ្ឋ និងសិស្សានុសិស្ស ជិត ៤០នាក់ ព្រមទាំង យានយន្តជាង ១៥០គ្រឿង ត្រូវបានក្រុមសង្គ្រោះគ្រោះមហន្តរាយវរសេនាតូចលេខ៣៧១ ចុះជួយចម្លងត្រង់ទំនប់បង្ហៀរទឹកអូស្វាយ
(ព្រះវិហារ)៖ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ព្រមទាំងយានយន្តជំនេះ ត្រូវបានជួយចម្លងឆ្លងទឹកទំនប់បង្ហៀអូស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយក្រុមសង្គ្រោះគ្រោះមហន្តរាយអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ។
បើតាមរបាយការណ៍ លោកវរសេនីយ៍ត្រី ជី រិទ្ធី មេបញ្ជាការរង ប្រចាំបញ្ជាវរសេនាតូចលេខ៣៧១ បានបញ្ជាក់ថា៖ នៅក្នុងបេសកកម្មនេះ លោកបានដឹកនាំកងកម្លាំងចំនួន ២៨នាក់ ដោយបំពាក់អាវពោង និងសម្ភារៈសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៣៥០នាក់ ម៉ូតូជាង ១៥០គ្រឿង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ។ លោកថាចំពោះបេសកកម្មនេះ នឹងនៅតែបន្តជួយចម្លងរហូតដល់ទឹកស្រកជាធម្មតាវិញផងដែរ ។
លោកសូមអំពាវនាវដល់បងប្អូនប្រជារដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ពីរគ្រោះទឹកជំនន់ ជៀសវាងការបង្ករគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិផ្សេងៗឡើងជាយថាហេតុ ៕
សួន លីណា