ឯកឧត្តមបណ្ឌិត សម តារា ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ចំនួន ៤វត្តនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
អត្ថបទដោយ៖
នុត នាង
(ស្វាយរៀង)៖ ឯកឧត្តមបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ,ឯកឧត្តមប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត,លោកសុច ពិសីអភិបាលស្រុកកំពង់រោទិ៍ អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទនៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤នេះ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅ ចំនួន ៤វត្ត នៅស្រុកកំពង់រោទិ៍រួមមានវត្តឬស្សីសាញ់ វត្តមហាវ័នស្ថិតនៅក្នុងឃុំព្រៃធំ វត្តទួលអំពិល វត្តពោធិមង្គលនៅឃុំសំយ៉ោង។
ទេយ្យទានដែល ឯកឧត្តមបណ្ឌិតសម តារានិងលោកជំទាវបានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន ៤វត្ត នៅក្នុងថ្ងៃនេះរួមមាន ៖ ទៀនព្រះវស្សាធំ ១គូ, ទៀនតូច ១គូ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យក្នុងមួយវត្តចំនួន ៤០មុឺនរៀល និងចែកជូនពុទ្ធបរិស័ទដែលបានចូលរួមនូវថវិកាមួយចំនួនដែលសរុបថវិកានៅក្នុងកម្មវិធីចំនួន ២៥៥០ដុល្លារ ៕
នុត នាង