សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញព្យាបាលលោកយាយម្នាក់រលាកស្បែកបង្កដោយមេរោគយ៉ាងធ្ងន់ធ្ងរ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ព្យាបាលលោកយាយ ចាន់ ថុល អាយុ ៧១ឆ្នាំ មានរលាកកោសិការស្បែកយ៉ាង ធ្ងន់ធ្ងរ ឡើងពងបែកដែលបង្កដោយមេរោគ ព្រមទាំងមានជំងឺប្រចាំកាយ ឈឺសន្លាក់ លើសសម្ពាធឈាម និងទឹកនោមផ្អែមផងនោះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ពេលនេះ លោកយាយមានអាការៈធូរស្រាលហើយ បានត្រលប់ទៅផ្ទះវិញ ជាមួយទឹកចិត្តរីករាយ និងគោរពថ្លែងអំណរគុណជាអនេកប្បការជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ។
រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA ៕
ដោយ ៖ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។