អ្នកជំនាញចំបាប់ពិភពលោក មកចែលរំលែកបទពិសោធន៏ដល់ជម្រើសជាតិ និងបណ្តាក្លឹបនានា ក្រោមចំណុះសហព័ន្ធចំបាប់កម្ពុជា
(ភ្នំពេញ)៖ លោក Maty Hauck គ្រូបង្វឹកកីឡាចំបាប់ជម្រើសជាតិអាមេរិក និងជាអ្នកជំនាញទទួលខុសត្រូវបច្ចេកបច្ចេកទេសរបស់សហព័ន្ធកីឡាចំបាប់ពិភពលោក បានមកអង្គេតការណ៍ នៅកម្ពុជារយៈពេល ៨ថ្ងៃ ។
កញ្ញា កាង ណុចបវរ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងគូសបញ្ជាក់ថា ការមកដល់កម្ពុជា របស់ លោក Maty Hauck នេះ គឺតាមរយៈ គណកម្មាធិការជាតិអូឡាំពិក ក្រោមកិច្ចសហការពីសហព័ន្ធកីឡាចំបាប់កម្ពុជា។
កញ្ញា បានពន្យល់ថា ការមកដល់កម្ពុជារបស់ អ្នកជំនាញទទួលបន្ទុកផ្នែកអភិវឌ្ឍន៍បច្ចេកទេស សហព័ន្ធកីឡាចំបាប់ពិភពលោកនេះ គឺមានរយៈ៨ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែ កក្តដា ឆ្នាំ២០២៤ ដោយរយៈពេល៨ថ្ងៃនេះ លោកមានបេសកម្មចុះចែករំចែក បច្ចេកទេសដល់កីឡាករកីឡាការិនីជម្រើសជាតិកីឡាចំបាប់កម្ពុជា និងទៅចែករំលែកបច្ចេកទេសទៅតាមបណ្តាក្លឹបចំបាប់នានា តាមបណ្តាខេត្ត ដែលស្ថិតនៅក្រោមចំណុះរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា។
កញ្ញា អគ្គលេខាធិការ បានបញ្ជាក់ទៀតថា តាមគម្រោងក្នុងជំហ៊ានដំបូងនេះ គាត់មកកាន់កម្ពុជារយៈពេល៨ថ្ងៃ និងត្រឡប់ទៅវិញ ហើយ នៅខែ តុលា ឆ្នាំ២០២៤ខាងមុខ នឹងត្រឡប់មកកម្ពុជាម្តងទៀត ដោយបណ្តុះបណ្តាលគ្រូបង្វឹកវ័យកីឡាចំបាប់វ័យក្មេងតាមបណ្តាក្លឹបរាជធានីខេត្ត និងបណ្តុះចៅក្រុមអាជ្ញាកណ្តាល ដើម្បីបង្កើនចំណេះដឹងអភិវឌ្ឍន៍កីឡាចំបាប់ឱ្យមានធនធានកាន់តែរីកចំរើន ពិសេស គឺបណ្តុះសមត្ថភាពគ្រូបង្វឹក និងកីឡាកីឡាករកីឡាការិនីឆ្ពោះកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
ក្រៅពីនោះ លោក ក៏នឹងជួយអភិវឌ្ឍន៍សមត្ថភាពកីឡាករកីឡាការិនីជម្រើសជាតិចំបាប់កម្ពុជា តាមរយៈការផ្តល់ជូននូវបច្ចេកទេសថ្មីៗ ត្រៀមសម្រាប់ចូលរួមការប្រកួតកីឡាចំបាប់ក្នុងសាលនៅប្រទេសថៃ នាខែ វិច្ឆិកា ឆ្នាំ២០២៤ផងដែរ ។
សូមបញ្ជាក់ ការមកដល់កម្ពុជារយៈពេល៨ថ្ងៃរបស់លោក Maty Hauck គឺជាការមកអង្កេតការណ៍មុន និងលោកត្រឡប់មកកម្ពុជាម្តងទៀតនៅខែ តុលា ឆ្នាំ២០២៤ ហើយ ការមកម្តងទៀត លោក មានភារៈកិច្ចជួយកម្ពុជាជាច្រើន ក្នុងនោះមាន អភិវឌ្ឍន៍ផ្នែកបច្ចេកទេសជូនគ្រូបង្វឹកកីឡាចំបាប់វ័យក្មេងកម្ពុជារាជធានី ខេត្ត ក្រោមអាយុ១៥ឆ្នាំ បណ្តុះបណ្តាលជំនាញចៅក្រមអាជ្ញាកណ្តាល និង ផ្តល់ចែករំលែកផែនការហ្វឹកហាត់សម្រាប់គ្រូបង្វឹក ដើម្បីបង្វឹកជម្រើសជាតិឱ្យមានគុណភាព ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ