ផ្លូវរថភ្លើងថៃ-ឡាវ ចាប់ផ្តើមជាផ្លូវការ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ កាសែត The Nation បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា ផ្លូវដែកថៃ-ឡាវ បានបើកដំណើរការ ជាផ្លូវការ ដែលជាសករាជថ្មី នៃតំណភ្ជាប់រវាងប្រទេសជិតខាង ទាំងពីរ។ ជើងដំបូងគេ លេខ១៣៣ កាលពីថ្ងៃសុក្រ បានចេញដំណើរពីថៃទៅឡាវ ហើយ សម្បូរដោយភ្ញៀវទេសចរថៃ, ឡាវ និងបរទេស។
អ្នកដំណើរត្រូវឆ្លងកាត់ការត្រួតពិនិត្យអន្តោប្រវេសន៍ ពីរកន្លែងនៅឡាវ គឺស្ថានីយរថភ្លើង Nong Khai និងស្ថានីយ៍រថភ្លើង Khamsavath។ ពេលវេលាធ្វើដំណើរសរុប គឺ១២ម៉ោង។
តម្លៃសំបុត្រធ្វើដំណើរ ផ្អែកលើប្រភេទកៅអី ដែលមានចាប់ពីជាង៧ដុល្លារដល់ជាង២០ដុល្លារ។ ផ្លូវដែកថៃ-ឡាវ ត្រូវបានគេរំពឹងថា នឹងជំរុញសេដ្ឋកិច្ច ទេសចរណ៍ ការដឹកជញ្ជូន និងការនាំចេញ រវាងប្រទេសទាំងពីរ នេះបើតាមកាសែត The Nation ដដែល៕
ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ