ស.ស.យ.ក រាជធានីភ្នំពេញ រៀបចំកម្មវិធីបន្លែបង្កាសប្តាហ៍បៃតង ដើម្បីបង្កើនបំណិនជំវិតដល់សិស្សានុសិស្ស

ភ្នំពេញ៖ កម្មវិធីបន្លែបង្កាសប្តាហ៍បៃតង គឺជាកម្មវិធីមួយដើម្បីបង្កើនបំណិនជីវិតទៅដល់សិស្សនុសិស្សគ្រប់រូប ឱ្យចេះចូលរួមជួយដាំដុះបន្លែបង្កានៅតាមសាលារៀនក៏ដូចជាតាមផ្តះឱ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

កម្មវិធីបន្លែបង្កាសប្តាហ៍បៃតង គឺជាគំនិតផ្តូចផ្តើម និងគាំទ្រ ដោយឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធរាជធានីភ្នំពេញ ដែលអនុវត្តន៍ដោយកម្មវិធីកសាងអង្គការមហាជននៃសហភាពសហព័ន្ធកម្ពុជារាជធានីភ្នំពេញ សហការជាមួយនិងមន្ទីរអប់រំរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហបរបស់សិស្សានុសិស្ស ដើម្បីបង្កើនបំនិនសំរាប់ជីវិត ស្ថិតនៅបរិវេនវិទ្យាល័យជាស៊ីសាមគ្គីរាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាង ឯកឧត្តម សាយ សំអាល់ ប្រធាន ស ស យ រាជធានីភ្នំពេញ និងលោក យឺត រង្សី នាយកកម្មវិធីកសាងអង្គការមហាជននៃ ស ស យ ក រាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក យឺត រង្សី នាយកកម្មវិធីកសាងអង្គការមហាជននៃ ស ស យ ក រាជធានីភ្នំពេញ បានគូសបញ្ចាក់ថា កម្មវិធីបន្លែបង្ការសប្ដាហ៍បៃតងបានចាប់ផ្ដើមអនុវត្តការដាំដុះនៅតាមសាលារៀនចំនួន៥ ហើយក្នុងនោះ មាន វិទ្យាល័យចំនួន១ អនុវិទ្យាល័យចំនួន៣ ។

ការប្រកួតប្រជែងក្នុងការដាំបន្លែបង្ការដើម្បីយកមកប្រកួតប្រជែងទិន្នផលបន្លែពីសាលាចំនួន ៥ ដែលចូលរួមកម្មវិធីបន្លែបង្ការសប្ដាហ៍បៃតង និងសាលាវិទ្យាល័យចំនួន ៥ផ្សេងទៀតប្រកួតប្រជែងស្នាដៃធ្វើម្ហូប នៅវិទ្យាល័យជាស៊ីមសាមគ្គី ជាលទ្ធល សិស្សមកពីសាលាបឋមសិក្សាគោកបញ្ជាន់ទទួលបានចំណាត់ថ្នាក់លេខ១ លើផ្នែកទិន្នោលបន្លែ និងសិស្សមកពីវិទ្យាល័យបាក់ទូក ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកធ្វើម្ហូប ។ ស្រដៀងគ្នាទៅនិងការលើកឡើងរបស់សិស្សានុសិស្ស បង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដែលនិងចូលរួមចំណែកនៅក្នុងការកសាងបំណិនជីវិតបន្ថែមពាក់ព័ន្ធទៅនិងការធ្វើម្ហូប ក៏ដូចជាចូលរួមដាំបន្លែបង្កានៅក្នុងបរិវេនសាលា ក៏ដូចជានៅជុំវិញផ្ទះដែលមិនប្រើប្រាស់នូវជីគីមី បានចូលរួមសន្សំថវិក ផងដែរ។

ឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាង ឯកឧត្តម សាយ សំអាល់ ប្រធាន ស ស យ រាជធានីភ្នំពេកម្ម បានគូសបញ្ជាក់ថា វិធីបន្លែបង្ការ សប្ដាហ៍បៃតង ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់បំណិនជីវិត ដល់សិស្សានុសិស្ស ក្នុងការដាំដុះ ការចូលចិត្តបរិភោគបន្លែ ការស្រលាញ់បរិស្ថាន និងមានគំនិតសហគ្រិនភាព ការបង្កើនការដាំដុះនេះក៏ជាយុទ្ធសាស្ត្រមួយដ៏សំខាន់ដែលយើងគិតថាជួយដល់ប្រទេសជាតិរបស់យើងក្នុងការជំរុញនូវការដាំដុះ ការញុំាបន្លែធម្មជាតិ ការបង្កើនៅភាពបៃតង ការជួយដល់សេដ្ឋកិច្ចគ្រូសារនីមួយៗផងដែរ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner