លោកស្រី Kamala Harris ប្តេជ្ញាយកឈ្នះ Trump

អាមេរិក៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris
បានសរសើរការសម្រេចចិត្តប្រកបដោយការ «ស្នេហាជាតិ» របស់ប្រធានាធិបតីអាមេរិក Joe Biden ដែលដកខ្លួនចេញពីការបោះឆ្នោត ហើយប្តេជ្ញាទទួលយកការតែងតាំងបេក្ខភាពជំនួស និងផ្តួល លោក Donald Trump ឲ្យបាន។

លោកស្រី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃចន្ទនេះ ថា «ជាមួយនឹងទង្វើដែលមិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងស្នេហាជាតិនេះ ប្រធានាធិបតី Biden កំពុងធ្វើនូវអ្វី ដែលគាត់បានធ្វើពេញមួយជីវិត នៃការបម្រើជាតិ ដោយដាក់ប្រជាជនអាមេរិក និងប្រទេសរបស់យើង ឱ្យខ្ពស់ជាងអ្វីៗផ្សេងទៀត» ។

លោកស្រីបន្តថា «ខ្ញុំមានកិត្តិយសណាស់ ដែលមានការណែនាំពីប្រធានាធិបតី ហើយបំណងរបស់ខ្ញុំ គឺចង់ទទួលបានការការតែងតាំងនេះ ជាផ្លូវការ..ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង តាមអំណាចរបស់ខ្ញុំ ដើម្បីបង្រួបបង្រួមគណបក្សប្រជាធិបតេយ្យ ហើយបង្រួបបង្រួមជាតិរបស់យើង ដើម្បីកម្ចាត់ Donald Trump»។

ភ្លាមៗ ពីការប្រកាសដកខ្លួនចេញពីបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោត ដែលសល់ពេលប្រមាណ៣ខែទៀត លោក បៃឌិន បានប្រាប់ឲ្យគាំទ្រលោកស្រី Kamala Harris ជាបេក្ខភាពជំនួសរូបលោក។

លោកបៃឌិន ដកខ្លួនក្រោយរងសំពាធពីបក្ស ដោយបារម្ភខ្លាំងលើសុខភាពនិងភាពចំណាស់ខ្លាំងរបស់បុរសវ័យជាង៨០ឆ្នាំរូបនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner