នគរបាលខណ្ឌឬស្សីកែវ ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្ស ៧នាក់

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវចុះបង្ក្រាបទីតាំងបើក​លេងល្បែង​ស៊ីសង​ខុសច្បាប់(ភ្នាល់មាន់ជល់)និងប្រឆាំងនិងអ្នករាជការ​សាធារណ(ប្រើអំពើហិង្សាលើសមត្ថកិច្ច ដោយឃាត់ខ្លួនអ្នកញៀនល្បែង​ជល់មាន់៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។ ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើងកាលពីម៉ោង ២រសៀល ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុច​ដីឡូត៍ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនទី១ ឈ្មោះ មាន ស៊ីនាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។(ភ្ងាក់ងារ), ទី២.ជនសង្ស័យឈ្មោះ ហេង គ្រីស្នា ហៅក្រៅ វង្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។(ប្រឆាំងអ្នករាជការ), ទី៣.ជនសង្ស័យឈ្មោះ ជួន តូ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។(អ្នកលេង) , ទី៤.ជនសង្ស័យឈ្មោះ ឈីន តី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់នំប័ង ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ទី៥.ជនសង្ស័យឈ្មោះ យេង ទីន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ទី៦.ជនសង្ស័យឈ្មោះ ជិន សុឃាង ភេទប្រុស អាយុ៤១ឆ្នាំមុខរបរ ជាងសំណង់ ស្នាក់នៅ បន្ទប់ជួល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី៧.ជនសង្ស័យឈ្មោះ សៀក ផាន់នី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ បាត់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ សម្ភារះដកហូតរួមមាន លុយចំនួន១០មុឺនរៀល មាន់ជល់ចំនួន០១ក្បាល ខ្នាយដែកចំនួន០១គូរ ទូរសព្ទចំនួន០៧គ្រឿង ។

បច្ចប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅ​អធិកា​រដ្ឋាន​ខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner