អាមេរិកសាកល្បងតាក់ស៊ីហោះដើរដោយថាមពលអ៊ីដ្រូសែន

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអាមេរិក Joby Aviation កំពុងដំណើរការសាកល្បងតាក់ស៊ីហោះដើរដោយថាមពលអ៊ីដ្រូសែន ជាលើកដំបូង។

ក្រុមហ៊ុន Joby Aviation ដែលកំពុងអភិវឌ្ឍតាក់ស៊ីហោះអគ្គិសនី (eVTOL) អស់រយៈពេលជាច្រើនឆ្នាំ បានប្រកាសថា ការសាកល្បងតាក់ស៊ីហោះដើរដោយថាមពលអ៊ីដ្រូសែន ក្នុងចម្ងាយផ្លូវ ៨៤០គីឡូម៉ែត្រ ទទួលបានជោគជ័យ។

ក្រុមហ៊ុននេះគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មដំបូងរបស់តាក់ស៊ីហោះដើរដោយថាមពលអ៊ីដ្រូសែន ចាប់ពីឆ្នាំ ២០២៥ តទៅ ដោយចេញដំណើរពីទីក្រុង San Francisco ទៅទីក្រុង San Diego, Boston, Baltimore ឬ ពី Nashville ទៅ New Orleans ។ យ៉ាងណាមិញ Joby មិនបានបញ្ជាក់ពីតម្លៃនោះទេ។

សម្រាប់ពេលអនាគត ថាមពលអ៊ីដ្រូសែនត្រូវបានគេរំពឹងថា នឹងអាចចូលរួមចំណែកកាន់តែធំ ដល់ការកាត់បន្ថយសារធាតុកាបូន ចេញពីវិស័យអាកាសចរណ៍ពិភពលោក។

គួរបញ្ជាក់ថា អ៊ីដ្រូសែន ត្រូវបានគេផលិតចេញពីឧស្ម័នធម្មជាតិ ប៉ុន្តែ វានៅតែមានប្រភពដើមពីថាមពលផូស៊ីលដែលបំភាយឧស្ម័នកាបូនិចដដែល។ ដើម្បីឲ្យអ៊ីដ្រូសែន មិនមានបំភាពកាបូនិច គេត្រូវវិនិយោគច្រើនទៅលើការផលិតដោយប្រើបច្ចេកទេសខ្ពស់ និងមានហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ដឹកជញ្ជូន ស្តុក និងចែកចាយអ៊ីដ្រូសែន ដែលធ្វើឲ្យតម្លៃផលិតខ្ពស់។ ម្ល៉ោះហើយទើបកន្លងមក គេមិនសូវប្រើថាមពលអ៊ីដ្រូសែននេះ បើធៀបនឹងថាមពលវារីអគ្គិសនី ខ្យល់ ព្រះអាទិត្យ និងនុយក្លែអ៊ែរ ដែលគេប្រើច្រើនជាង៕

ប្រភព÷ The Star ប្រែសម្រួលដោយ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner