កាត់ទោសអតីតសេដ្ឋីអាកាសចរណ៍វៀតណាម

នៅថ្ងៃច័ន្ទនេះ អតីតមហាសេដ្ឋីអចលនទ្រព្យ និងអាកាសចរណ៍វៀតណាម លោក Trinh Van Quyet ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងឧបាយកលទីផ្សារភាគហ៊ុន លើកទឹកប្រាក់ចំនួន១៤៦លានដុល្លារ បានបង្ហាញខ្លួន នៅក្នុងសវនាការកាត់ទោស ជាលើកដំបូង នៅក្នុងទីក្រុងហាណូយ។

នេះគឺជាករណីពុករលួយ ចុងក្រោយបំផុត ដែលផ្តោតលើឥស្សរជនធុរកិច្ច របស់ប្រទេសវៀតណាម។ មុនពេលចាប់ខ្លួន បុរសវ័យ ៤៨ឆ្នាំ រូបនេះ មានទ្រព្យសម្បត្តិទីផ្សារភាគហ៊ុនជិត ២ពាន់លាន។ លោកធ្លាប់ជាម្ចាស់ FLC ដែលមានរមណីយដ្ឋានប្រណិត, ទីលានវាយកូនហ្គោល និងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways នេះបើតាមការព្យាកររបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

លោក Quyet ត្រូវបានចាប់ខ្លួន កាលពីខែមីនា ឆ្នាំ២០២២ ហើយ អ្នកសមគំនិតចំនួន ៤៩នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner