ក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន “ក្រុមការងារ ឌ” ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ធ្វើជាសហប្រធានជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា បានប្រជុំត្រួតពិនិត្យលើ ការចុះបញ្ជីដីបង្ហើយ ការដោះស្រាយបញ្ចប់វិវាទដីធ្លី បញ្ហានៅបុរី បញ្ហាតាមបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ការបង្កើតបរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្តតាមរយៈការធ្វើបរិវត្តកម្មឌីជីថល។

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដើម្បីពង្រឹងកិច្ចសហការរវាងរដ្ឋនិងឯកជន ពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអចលនទ្រព្យ នាទីស្តីការក្រសួង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។

📷 MLMUPC

#ams1minute

ads banner