បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជួបសំណេះសំណាល និងចែក​អំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជ​​រដ្ឋា​ភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា បានអញ្ជើញជួបសំណេះសំណាលនិងជូន​អំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ចំនួន ៦០គ្រួសារ​នៅទីបញ្ជាការ​តំបន់​ប្រតិ​បត្តិការ​សឹករងកំពង់ឆ្នាំង។ក្នុង​ឱកាសនោះក៏មានការដាំកូនឈើប្រណិតមួយចំនួននៅក្នុងទីធ្លាទីបញ្ជាការដ្ឋានផងដែរ។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក រ៉ាប៊ុន ក៏បាន​កោតសរសើរចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង​តំបន់​ប្រតិបត្តិ​ការសឹក​រងកំពង់ឆ្នាំង ដែលមានមេបញ្ជាការឧត្តម​សេនីយ៍ត្រី អ៊ុំ សុភា តែងតែយកចិត្តទុកដាក់នាំយកនូវ​អំណោយ​របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី  មកចែកជូនអតីតយុទ្ធជនពលី ពិការ និងគ្រួសាររងគ្រោះជួបការ​លំបាកបាន​ទាន់​ពេលវេលា។

យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានឱ្យដឹងថា អតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំងមានចំនួន៣ ៨៨៥នាក់។ ចាប់តាំងពីខែមិថុនាឆ្នាំ២០២៣ ដល់ខែមិថុនា​ឆ្នាំ២០២៤ សមាគម​បានជូនអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ ពេជ ច័ន្ទមុន្នី ជូនដល់អតីត​យុទ្ធ​ជនពិការ ជួបការលំបាក ពលី មរណៈ គ្រួសារកងទ័ព ប្រជាពលរដ្ឋ ជួបការលំបាកមានជំងឺ ជួបគ្រោះមហន្តរាយ​នានាចំនួន៣៨ លើកស្មើនឹង ៣៥១គ្រួសារ ។ងំណោយរួមមាន អង្ករ ៩,៧តោន ,ត្រីខ ២៦៥យួរ, ,មី២​៥៩​កេស ,ទឹកត្រី ២៣០ យួរ,ទឹកស៊ីអ៊ីវ ២៣១យួរ,មុង១៤២មុង, ស៊ីម៉ង់ត៍១០៣​ការ៉ុង,សង្ក័សី ១ ៣២៩សន្លឹក និងថវិកាចំនួន
ជាង១៦,៨លានរៀល៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner