តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំមួយរូប ប្រគេនទៀនព្រះ​វស្សា​ដល់វត្តចំនួនបួន

កំពង់ធំ៖ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត​​កំពង់ធំនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត​កាលពី​ថ្ងៃទី២១ ខែកក្កដា បាននាំទៀនព្រះវស្សានិងទេយ្យយកទៅ​ប្រគេនដល់ព្រះសង្ឃនៅវត្តចំនួនបួន នៅក្នុងឃុំស្រើង ស្រុក​ប្រាសាទសំបូរ ខេត្ត កំពង់ធំដែលនឹងគង់ចាំព្រះវស្សាអស់​កាលមួយត្រីមាស។

វត្តទាំងបួន មាន វត្តជាំបឹង វត្តទំនប់   វត្តសុខាវណ្ណារាមហៅ​វត្តភូមិថ្មីនិងវត្តធ្នួសតាព្រហ្ម វត្តទទួលបានទៀនព្រះវស្សា  អង្ករ  ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ភេសជ្ជៈ ទឹកសុទ្ធ និងបច្ច័យកសាងមួយចំនួន៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner