សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីគណនីហ្វេសប៊ុកឈ្មោះ “អរគុណសន្តិភាព”

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីគណនីហ្វេសប៊ុកឈ្មោះ “អរគុណសន្តិភាព” ដែលមាន profile ដាក់រូបសម្តេច ដើម្បីឈានទៅបំបាត់ Facebook ក្លែងក្លាយ​​និងព័ត៌មានក្លាយ។

តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ៖ សូមកុំរពឹស មានFacebook មួយឈ្មោះ អរគុណសន្តិភាព ដែលមានprofile ជារូបខ្ញុំបានយកសារដែលខ្ញុំបង្ហោះកាលពីឆ្នាំ២០១៩ ពេលដែលខ្ញុំរបួសស្មា និងត្រូវទៅព្យាបាលនៅសង្ហបុរីមកបង្ហោះឡើងវិញ។ ការបង្ហោះបែបនេះដោយ Facebook ក្លែងក្លាយបង្កឱ្យមានការភន័ច្រឡំក្នុងចំណោមប្រជាជនថាខ្ញុំកំពុងត្រូវរបួស និងចាកចេញពីប្រទេស។

ខ្ញុំស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីនេះ ដើម្បីឈានទៅបំបាត់ Facebook ក្លែងក្លាយនិងព័ត៌មានក្លាយ៕
ដោយ៖ពលជ័យ

ads banner