ស្វីសបញ្ចេញ គ្រែធ្វើអត្តឃាត ដំបូងគេលើលោក

បរទេស៖ ប្រទេសស្វីសគ្រោងនឹងដាក់ឲ្យដំណើរការសេវាកម្មគ្រែធ្វើអត្តឃាតដំបូងគេក្នុងពិភពលោក សម្រាប់អ្នកជំងឺ ឬបុគ្គល ដែលចង់ស្លាប់ដោយសន្តិវិធី និងដោយមិនបាច់ឈឺចាប់ជាមួយនឹងជំងឺរយៈពេលយូរ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ South China Moring Post កាលពីពេលថ្មីៗនេះ។

លោក Florian Willet នាយកប្រតិបត្តិអង្គការ Last Resort ដែលផ្តួចផ្តើមបង្កើតគ្រែអត្តឃាតនេះ បាននិយាយក្នុងសន្និសិទសារព័ត៌មានមួយថា គ្រែអត្តឃាតនេះជាវិធីជួយឲ្យមនុស្សស្លាប់ល្អបំផុត ដោយគ្រាន់តែចុច បូតុង មួយប៉ុណ្ណោះ។

អ្នកចង់ស្លាប់ ត្រូវកក់សេវាកម្មនេះទុកមុន និងត្រូវឆ្លងកាត់ការវាយតម្លៃផ្នែកចិត្តសាស្ត្រតាមច្បាប់តម្រូវ និងត្រូវមានអាយុលើសពី ៥០ឆ្នាំ ឬអាចទាបជាងនេះក្នុងករណីពិសេសណាមួយ។ ប្រសិនបើមានលក្ខណ្ឌគ្រប់គ្រាន់ គេនឹងរៀបចំឲ្យអ្នកជំងឺ ឬអ្នកចង់ធ្វើអត្តឃាតរូបនោះ ឲ្យចូលទៅក្នុងម៉ាស៊ីនដែលមានគ្រែសម្រាប់ទម្រេតខ្លួន និងមានគម្របបិទជិត។

បន្ទាប់មក បុគ្គលកដែលចង់ធ្វើអត្តឃាតនោះ នឹងត្រូវបានសួរសំណួរដោយម៉ាស៊ីនស្វ័យប្រវត្តិ ដូចជាសួរថាពួកគេជានរណា ពួកគេនៅឯណា ហើយប្រសិនបើពួកគេដឹងថាមានអ្វីកើតឡើងនៅពេលពួកគេចុចប៊ូតុង។ ក្រោយពីឆ្លើយសំណួររួច ម៉ាស៊ីននេះនឹងនិយាយទៅកាន់បុគ្គលនោះជាលើកចុងក្រោយថា ប្រសិនបើអ្នកចង់ស្លាប់ អ្នកចុចបុតុងនេះ។

ក្រោយពីចុចបូតុងរួច ម៉ាស៊ីននេះនឹងបញ្ចេញសារធាតុគីមីម៉ាសូត ដែលធ្វើឲ្យអ្នកធ្វើឲ្យអ្នកធ្វើអត្តឃាត សន្លប់បាត់ស្មារតី ក្នុងពេលតិចជាង ៣០វិនាទី ហើយប្រហែល៥នាទីក្រោយមក បុគ្គលធ្វើអត្តឃាតនោះនឹងស្លាប់។

លោក Philip Nitschke អ្នកច្នៃគ្រែធ្វើអត្តឃាតនេះ បាននិយាយថា ដរាបណាអ្នកចុចបូតុងរួចហើយ អ្នកពុំអាចបកក្រោយវិញនោះទេ។

លោក Florian Willet នាយកប្រតិបត្តិអង្គការ Last Resort អះអាងថា មិនមានឧបសគ្គផ្លូវច្បាប់សម្រាប់ការប្រើប្រាស់គ្រែអត្តឃាតនេះ នៅប្រទេសស្វីសនោះទេ ហើយលោកជឿថា គ្រែនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។ ហើយតម្លៃសម្រាប់ការស្លាប់ដោយវិធីនេះ គឺអស់ប្រមាណតែ $20 ដុល្លាអាមេរិកប៉ុណ្ណោះ។

ក៏ប៉ុន្តែ វិធីស្លាប់បែបនេះ កំពុងនាំឲ្យមានការជជែកវែកញែកផ្នែកច្បាប់ និងក្រមសីលធម៌នៅក្នុងប្រទេសស្វីស។ តាមរយៈទំព័រហ្វេសបុក Technology Innovation អ្នកលេងបណ្តាញសង្គមខ្លះបានសាទរ ដោយចាត់ទុកថា ជារឿងល្អ ជាពិសេសសម្រាប់អ្នកដែលឈឺចាប់យូរដោយសារជំងឺរំារៃ។ ប៉ុន្តែ អ្នកខ្លះទៀតនិយាយ នេះជាវិធីសាស្ត្រសាហាវ គួរឱ្យខ្លាច និងមិនផ្តល់តម្លៃដល់ជីវិមនុស្ស។ អ្នកខ្លះចាត់ទុកថា ភេរវកម្ម ក្រោមបច្ចេកវិទ្យាថ្មី។

យ៉ាងណាក៏ដោយ មកដល់ពេលនេះពុំទាន់មានព័ត៌មានពីចំនួនអ្នកប៉ងធ្វើអត្តឃាតក្នុងម៉ាស៊ីននេះនៅឡើយ។

ប្រទេសស្វីស មានអត្រាធ្វើអត្តឃាតខ្ពស់បំផុតមួយ ក្នុងពិភពលោក។ យោងតាមទិន្នន័យរបស់អង្គការឃ្លាំមើលសុខភាពស្វ៊ីស ហៅកាត់ OBSAN បានឲ្យដឹងថា មនុស្សប្រហែល ១០០០ នាក់បានស្លាប់ ដោយសារការធ្វើអត្តឃាត ក្នុងឆ្នាំ ២០២០។ របៀបនៃការធ្វើឃាតមានដូចជា ការលោតចូលរថភ្លើង ឬ ចងក ជាដើម នេះបើតាមគេហទំព័រ swissinfo៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner