ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យយុវជនចូលរួមកសាង សហសម័យកម្ពុជា និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់យុវជនទាំងអស់ ត្រូវចូលរួម កសាងសហសម័យកម្ពុជាជាមួយគ្នា ជាសម័យដែលសង្គមកម្ពុជាមាន អរិយ ធម៌ វប្បធម៌ទំនៀមទម្លាប់ និងមានភាពជឿជាក់លើខ្លួនឯង ហើយយក ឱកាស នេះរៀនស្គាល់ពីគេ ស្គាល់អំពីប្រព័ន្ធនយោបាយ របស់ពិភពលោក និងចេះ ទាញយកប្រយោជន៍ពីនោះ ដើម្បីកសាងខ្លួន និងគ្រួសារ និងអភិវឌ្ឍកម្ពុជា មាតុភូមិយើងឱ្យកាន់តែរីកចម្រើន ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ជប៉ុន សិង្ហបុរី អាល្លឺម៉ង់ និងឆែក ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតជ័យលាភី អាហារូបករណ៍​ទាំងអស់ ដែលមានភាពអង់អាចក្លាហានក្នុងការចាក ចេញពី ប្រទេសកំណើត​របស់ខ្លួន ហើយបន្តដំណើរ ទៅស្វែងរកបទពិសោធន៍ចំណេះដឹង និងជំនាញបន្ថែមទៀតនៅក្រៅប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទាំងនេះបង្ហាញឱ្យឃើញ​ពីភាព​ចាស់ទុំ និងភាពម្ចាស់ការឯករាជ្យរបស់និស្សិតជ័យលាភីអាហារូបករណ៍ និងបានណែនាំឱ្យនិស្សិតទាំងអស់ត្រូវយកឱកាសនេះបន្តខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀតសំរាប់ចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

សូមបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍ដែលនឹងត្រូវចេញទៅសិក្សា​នៅក្រៅប្រទេសនាឆ្នាំ២០២៤ មានចំនួនសរុប ៨៨នាក់ ក្នុងនោះនិស្សិត​ដែលនឹងត្រូវចេញទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនមាន ៣០នាក់ សាធារណរដ្ឋឆេកមាន ១៥នាក់ កម្មវិធី JDS នៅប្រទេសជប៉ុនមាន ២៥នាក់ ប្រទេសបារាំងមាន ៩នាក់ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់មាន ២នាក់ សាកលវិទ្យាល័យសេអ៊ូលនៃសាធារណរដ្ឋកូរ៉េមាន ១នាក់ ព្រះរាជាណាចក្រ​ថៃមាន ១នាក់ និងនិស្សិតអាហារូបករណ៍សាលាលីក្វាន់យូ តាមរយៈ​សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញមាន ៥នាក់៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner