នៅថ្ងៃទី៣១ ខែកក្កដា៖ សម្ព័ន្ធភាពគណបក្សនយោបាយជិត៣០ នឹងជួបជុំគ្នាដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា

ភ្នំពេញ៖ សម្ព័ន្ធភាពគណបក្សនយោបាយជិត៣០គណបក្ស នៅថ្ងៃទី៣១ ខែកក្កដា ខាងមុខនេះ នឹងធ្វើការជួបជុំគ្នាដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆ្នាំ២០២៤ ខាងមុខនេះ។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន និងកំពុងអនុវត្តដោយរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។

ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ និងជាសម្ព័ន្ធភាពគណបក្សនយោបាយបានថ្លែងថា នៅថ្ងៃទី៣១ ខែកក្កដា ខាងមុខនេះ សម្ព័ន្ធភាពគណបក្សនយោបាយនឹងមានការជួបជុំគ្នាដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ សម្ព័ន្ធភាពគណបក្សនយោបាយយល់ឃើញថា ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក៏ដូចជាគម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ បច្ចុប្បន្ននេះកំពុងអនុវត្តដោយរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ” នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជា ទទួលបានកំណប់ទ្រព្យមហាសាលមួយដើម្បីជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំទៅខាងមុខទៀត។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយដែលផ្តល់អត្ថប្រយោជន៍ធំមហាសាលដល់សង្គម ក៏ដូចជាដល់សេដ្ឋកិច្ចកម្ពុជាអោយមានភាពរីកចម្រើនទៅមុខ ហើយគឺជាការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជាពហុមធ្យោបាយ ធ្វើឱ្យចំណេញចម្ងាយផ្លូវ ក៏ដូចជាថ្លៃដឹកជញ្ជូនផងដែរ “។ ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានបន្តថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយបង្កើននៅវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងជួយរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាព នៃការដាំដុះនៅភាគនីរតីផងដែរ។ ក្នុងនាមជាជាសម្ព័ន្ធភាពគណបក្សនយោសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ហើយគោះជួង គោះរគោះ ប៉ោត ទូងស្គរ ដើម្បីឱ្យមានភាពអធឹកអធម ពីព្រោះវាជាមោទនភាពដ៏ខ្ពង់ខ្អស់នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានកំណប់ទ្រព្យថ្មី គឺព្រែកជីកហ្វូណនតេជោ។

ចំណែកឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា គណបក្សខ្មែររួបរួមជាតិ បានត្រៀមលក្ខណៈរួចរាល់អស់ហើយដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ហើយបានណែនាំឱ្យសាខាគណបក្សខ្មែររួបរួមជាតិនៅតាមបណ្តារាជធានី ខេត្ត រៀបចំកម្មវិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ ឯកឧត្តម ញឹក ប៊ុនឆៃ ក៏បានអំពាវនាវដល់ប្រជាពលតរដ្ឋខ្មែរទាំងអស់គាំទ្រដល់ការបើកការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលបម្រើផលប្រយោជន៍ដល់ប្រទេសកម្ពុជាយ៉ាងធំធេង ហើយធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹកអាចដំណើរការទៅកាន់អន្តរជាតិ និងទៅកាន់បណ្តាប្រទេសនានានៅលើសកលលោក។ ដូច្នេះហើយសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសសូមគិតដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាធំ។ ឯកឧត្តមបានបន្តទៀតថា ចំពោះអ្នកដែលលើកឡើងថាព្រែកជីកហ្វូណនតេជោបម្រើឱ្យផលប្រយោជន៍អ្នកនេះអ្នកនោះ គឺលោកមិនគាំទ្រនោះទេ ពីព្រោះព្រែកជីកហ្វូណនតេជោផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា និងផលប្រយោជន៍ដល់ប្រជាជនទាំងអស់គ្នា ហើយជាការមួយយើងមានឯករាជ្យភាពរបស់ខ្លួនយើង ការដឹកជញ្ជូនតាមផ្លូវទឹកដោយមិនពឹងផ្អែក ឬក៏ដកដង្ហើមទៅតាមប្រទេសជិតខាង។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងប្រទេសសូមគាំទ្រដល់គម្រោងការដែលរាជរដ្ឋាភិបាលនឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

រីឯឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានមានប្រសាសន៍ថា គណបក្សខ្មែរអភិរក្ស បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីរៀបចំកម្មវិធីអបអរសាទរថ្ងៃបើកដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា គណបក្សខ្មែរអភិរក្ស បានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ ដោយឯកឧត្តមបានលើកឡើងថា អ្វីដែលគណបក្សខ្មែរអភិរក្ស បានយកចិត្តទុកដាក់លើព្រែកជីកហ្វូណនតេជោ និងគាំទ្រយ៉ាងពេញទំហឹង គឺយល់ឃើញថា ការជីកព្រែកហ្វូណនតេជោ មានសារៈសំខាន់ និងមានផលប្រយោជន៍ដូចជា ការពង្រឹងបន្ថែមនៅសក្តានុពលសេដ្ឋកិច្ចបន្ថែមរបស់កម្ពុជា កម្ពុជាពុំចាំបាច់ពឹងដង្ហើមប្រទេសដទៃលើបញ្ហាខាងផ្លូវទឹកនោះទេ។ ប្រទេសកម្ពុជាមានឱកាសបើកចំហរជើងមេឃសម្រាប់ដឹកទំនិញចេញ និងនាំចូល ដោយខ្លួនឯងមិនចាំបាច់ពឹងប្រទេសដទៃ ពោលគឺកម្ពុជាដកដង្ហើមដោយខ្លួនឯង ដោយមិនចាំបាច់ពឹងដង្ហើមអ្នកដទៃ។

ដោយឡែក ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្លែងថា ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណតតេជោ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជាដែលមិនធ្លាប់មាន។ ដោយឯកឧត្តមបានលើកឡើងថា សមទ្ធិផលព្រែកជីកនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសតាំងពីបាតដៃទទេរហូតប្រទេសកម្ពុជាទទួលបានសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។

សូមជម្រាបថា តាមសារាចររបស់រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណន-តេជោ ដោយតម្រូវឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងឯកជន ព្រមទាំងជនរួមជាតិគ្រប់រូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា រួមគ្នាធ្វើការវាយគង វាយជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ៩និង៩នាទីព្រឹក នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ទីស្ដីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការស៊ូរ៉ាវ សាលារៀនរដ្ឋ និងឯកជន និងទីប្រជុំសហគមន៍ ឱ្យបានកុះករ ក្លៀវក្លា និងអធិកអធម ជាទីមោទនៈ ហើយគ្រប់រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំអុជកាំជ្រួចនៅវេលាម៉ោង ៧៖០០នាទីយប់៕
ដោយ៖ពលជ័យ

ads banner