អតីតមន្ត្រីសេតវិមានថា លោក Biden សម្រេចចិត្តខុស

អាមេរិក៖ អ្នកឯកទេសលើយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីអាមេរិក បាននិយាយ កាលពីថ្ងៃចន្ទថា «ជាកំហុសទាំងអស់ របស់លោក Biden» ក្នុងការដែលលោកបានសម្រេចចិត្តដកខ្លួនចេញពីការបោះឆ្នោត នាខែវិច្ឆិកា ខាងមុខ។

លោក Keith Nahigian ដែលបានធ្វើការលើយុទ្ធនាការប្រធានាធិបតី ចំនួន៨ដង និងធ្លាប់បានបម្រើការ នៅក្នុងសេតវិមាន អំឡុងពេលដឹកនាំដោយអតីតប្រធានាធិបតី George W Bush បាននិយាយប្រាប់ AFP ថា ប្រធានាធិបតីអាមេរិកលោក Joe Biden ប្រកាសដកខ្លួន ប្រៀបបាននឹងទង្វើអ្នកក្រៅសង្វៀននយោបាយ ដែលវាគឺជា កំហុសឆ្គងធំមួយ។

លោក Keith បានបន្តថា ការដកខ្លួនរបស់លោក Biden ចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិក គឺជាការឈ្នះដ៏ធំមួយ សម្រាប់លោកប្រធានាធិបតី Trump និងបក្សពួក។

លោកបញ្ជាក់ថា នេះគឺជាមហន្តរាយសម្រាប់គណបក្សប្រជាធិបតេយ្យ ព្រោះមិនទាន់មានបេក្ខភាពផ្លូវការនៅឡើយ ខណៈដែលវាគឺជាពេលវេលាល្អ សម្រាប់គណបក្សសាធារណរដ្ឋ ដែលមានបេក្ខភាពច្បាស់លាស់ ក្នុងការឃោសនា ទាញយកប្រជាប្រិយភាពខ្លាំង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner