កម្ពុជាបានរកឃើញទីតាំងចម្ការមីន និងចម្ការគ្រាប់ថ្មី ក្នុងខេត្ដចំនួន៨ (Video Inside)

អនុប្រធានទី១អាជ្ញាធរមីន ទេសរដ្ឋមន្ត្រី លី ធុជ បានណែនាំឱ្យក្រុមការងារបច្ចេកទេស អាជ្ញាធរមីន ចុះពិនិត្យផ្ទៀងផ្ទាត់ នូវលទ្ធផលស្រាវជ្រាវចម្ការមីនថ្មី ដែលបានរកឃើញដោយអង្គភាពស៊ីម៉ាក់។

ការណែនាំនេះ បានធ្វើឡើងនាថ្ងៃទី២៣កក្កដា នៅក្នុងកិច្ចប្រជុំពិភាក្សា ពិនិត្យលទ្ធផលការស្រាវជ្រាវរកឃើញចម្ការមីនថ្មី របស់អង្គភាពស៊ីម៉ាក់។

ការរកឃើញថ្មីថាមានទីតាំងចម្ការមីន និងចម្ការគ្រាប់នោះ គឺតំបន់ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប និងកំពង់ធំ។

ទេសរដ្ឋមន្ត្រី លី ធុជ បានណែនាំដល់អង្គភាពដែលពាក់ព័ន្ធ ត្រូវចាត់បញ្ចូលកិច្ចការនេះ ជាការងារអាទិភាព ដោយត្រូវដឹកនាំកម្លាំងជំនាញ ចូលរួមជាមួយកម្លាំងបោសសម្អាតមីន របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ចុះពិនិត្យ និងវាយតម្លៃ មុនសម្រេចដាក់បញ្ចូលទៅក្នុងប្រព័ន្ធ ទិន្នន័យថ្នាក់ជាតិ។

កម្ពុជាបានដាក់ចេញនូវគំរោងបោសសំអាតគ្រាប់មីនឱ្យអស់ចេញពីកម្ពុជាក្នុងឆ្នាំ២០២៥ ប៉ុន្តែសេចក្តីរាយការណ៍មួយដកស្រង់ដោយនាំពាក្យស្ថាប័នរដ្ឋសភា ដែលបានបញ្ជាក់ថ្មីៗនេះថា កម្ពុជាបានសម្រេចពន្យារគំរោងបោសសំអាតមីន រយៈពេល៥ឆ្នាំទៅមុខជាបន្ថែមទៀត រហូតដល់ឆ្នាំ២០៣០។

ads banner