សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ កក្កដា ២០២៤

១. ពីឆ្នាំ២០២៣ គិតមកដល់ពេលបច្ចុប្បន្ន ក្រសួងដែនដីបានដោះស្រាយវិវាទដីធ្លីសម្រេចជាង ១៣ ០០០ករណី ស្មើនឹងជិត ៩០% នៃជម្លោះ – AMS Economy

២. ក្រុមហ៊ុន Pursat Special Economic Zone គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយលើផ្ទៃដីទំហំជាង ១៤០ហិកតា ក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ – AMS Economy

៣. ផលិតជលផលកែច្នៃមួយចំនួនរបស់កម្ពុជា ទំនងអាចបង្ហាញខ្លួននៅលើទីផ្សារអឺរ៉ុប នៅឆ្នាំ២០២៥ខាងមុខ ខណៈមានសហគ្រាសកែច្នៃ ១៧កន្លែង កំពុងកសាងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារស្របតាមស្តង់ដារ និងអនាម័យ – ថ្មីៗ

៤. ប្រមុខការទូតអាមេរិក នឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តចំពោះសម្ព័ន្ធមិត្ត – AFP

៥. ស្លូវ៉ាគី ទទួលបានយន្តហោះចម្បាំងអាមេរិក F-16 ពីរគ្រឿងដំបូង ដើម្បីជំរុញវិស័យការពារជាតិ – Reuters

#ams1minute

ads banner