Elon Musk បញ្ចេញវីដេអូបង្ហាញម៉ូដ AI មេដឹកនាំពិភពលោក

បរទេស៖ លោកមហាសេដ្ឋីពិភពលោក Elon Musk នាពេលថ្មីៗនេះ បានបញ្ចេញវីដេអូផ្សព្វផ្សាយ នៅលើបណ្តាញសង្គម បង្ហាញពីការដើរម៉ូត AI ឬ បញ្ញាសិប្បនិម្មត ដែលចម្លងចេញពីរូបរាងពិតៗ របស់មេដឹកនាំពិភពលោក និង អ្នកជំនួញលើបច្ចេកវិទ្យា លំដាប់កំពូលៗ។ នេះបើតាមគេហទំព័រ Bussiness Standard។

វីដេអូនេះបានទាក់ទាញអ្នកទស្សនារាប់សិបលាននាក់ ត្រឹមរយៈពេលប្រមាណ ២៤ម៉ោង។ តាមរយៈវេទិកា X លោក Elon Musk បានដាក់ចំណងជើងវីដេអូថា « ពេលវេលាដ៏អស្ចារ្យ សម្រាប់ការបង្ហាញម៉ូដ AI» ។

វីដេអូបានបង្ហាញ សម្តេច ប៉ាប, លោកប្រធានាធិបតីរុស្ស៊ី ពូទីន, លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន, លោក Elon Musk ខ្លួនឯង, បេក្ខភាពប្រធានាធិបតី លោក ដូណាល់ ត្រាំ, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, មេដឹកនាំចិន ស៊ីជីនពីង, មេដឹកនាំឥណ្ឌា លោក ម៉ូឌី, មេដឹកនាំកាណាដា លោក Justin ព្រមទាំងអ្នកជំនួញបច្ចេកវិទ្យាលំដាប់កំពូល ជាច្រើនទៀត មានដូចជា លោកមហាសេដ្ឋី Bill Gates , មេធំហ្វេសប៊ុក Mark Zuckerberg, លោក Jeff Bezos មេ Amazon, និង លោក Tim Cook មេ Apple ជាដើម។

អ្នកលេងបណ្តាញសង្គមខ្លះ បានបញ្ចេញមតិថា «ក្លែងក្លាយ តែស្អាត ប្លែកខ្លាំង»។ អ្នកខ្លះទៀតថា «នេះជាវីដេអូ ដែលគួរឱ្យអស់សំណើចបំផុត។ អ្នកខ្លះទៀតថា « AI ពិតជាគួរឲ្យខ្លាច»៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner