ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹងស្តីពី វិធានការបង្ការឧបាយកលបោកបញ្ឆោតដោយប្រើប្រាស់ ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows

(ភ្នពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា បន្ទាប់ពីមានព្រឹត្តិការណ៍ពាក់ព័ន្ធនឹងភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows នៅជុំវិញពិភពលោកដោយសារការធ្វើបច្ចុប្បន្នភាពសុសវែររបស់ក្រុមហ៊ុន CrowdStrike រួចមក ការឆ្លៀតឱកាសវាយប្រហារពីជនឆបោកព័ត៌មានវិទ្យាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្រុមជនឆបោកបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗក្នុងការវាយប្រហារ ដូចជា ការហៅទូរសព្ទ ផ្ញើអ៊ីមែល ឬផ្ញើសារដែលមានតំណភ្ជាប់ (Link) ទៅកាន់វេបសាយក្លែងក្លាយណែនាំឱ្យទាញសុសវែរ ឬស្នើចូលប្រើប្រាស់ពីចម្ងាយ (Remote Access) ដើម្បីស្ដារកុំព្យូទ័រឡើងវិញពីភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows។

ដើម្បីការពារសុវត្ថិភាពពីក្រុមជនឆបោកទាំងនោះ អ្នកប្រើប្រាស់គួរពិនិត្យដោយប្រុងប្រយ័ត្ននូវតំណភ្ជាប់ នៅក្នុងអ៊ីមែលឬសារ និងត្រូវផ្ទៀងផ្ទាត់ភាពពិតប្រាកដនៃប្រភពរបស់អ៊ីមែលឬសារទាំងនោះ ដោយជៀសវាងការចុច លើតំណភ្ជាប់ដែលសង្ស័យ ទាញយកកម្មវិធី ឬផ្តល់សិទ្ធិចូលប្រើប្រាស់ពីចម្ងាយចំពោះប្រភពមិនស្គាល់ច្បាស់។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងវេបសាយរបស់ “ការិយាល័យ ឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” របស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃ ក.ប.ទ. ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១/០១៦ ៨៥១ ៦៧៨៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner