កំណែសន្លឹកកិច្ចការការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា ជិតបួនម៉ឺនច្បាប់ ចូលរួមកែដោយគរុនិស្សិត ចំនួន ២៤៦នាក់

(ភ្នំពេញ)៖ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងជាសាក្សី នៃកំណែសន្លឹកកិច្ចការបេក្ខជន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជន ដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) កន្លងទៅថ្មីៗនេះ។

ដំណើរការកែសន្លឹកកិច្ចការ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី១) ដើម្បីសម្រាំងបេក្ខជន កំពុងដំណើរការនៅសាលាភូមិន្ទរដ្ឋបាល មានសន្លឹកកិច្ចការរហូតជិតបួនម៉ឺនច្បាប់ ហើយចូលរួមកែដោយគរុនិស្សិត ចំនួន ២៤៦នាក់ (ស្រី ១៨២នាក់)។

ក្នុងដំណើរការ កែសន្លឹកកិច្ចការបេក្ខជន មានការតាមដាន ឃ្លាំមើលពីអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងមហាជន ព្រមទាំងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ លើសពីនេះ ក៏មានការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើសន្លឹកកិច្ចការដែលកែរួច ដោយអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner