គណបក្សប្រជាជនកម្ពុជាចេញញ្ញត្តិគាំទ្រសម្តេចតេជោ ហ៊ុន សែន លើការបកស្រាយជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (Video Inside)

គណបក្សប្រជាជនកម្ពុជា បានចេញញ្ញត្តិគាំទ្រចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។

តំបន់ត្រីកោណអភិវឌ្ឍន៍ គឺជាគំនិតផ្តួចផ្តួចដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណង ជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ព្រំដែនមិត្តភាព និងសហប្រតិបត្តិការ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង បែរជាចោទប្រកាន់ថា កម្ពុជាបានកាត់ខេត្តទាំងបួន នៃភាគឥសានឱ្យប្រទេសវៀតណាមនោះទៅវិញ។

ញ្ញត្តិគាំទ្ររបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤កក្កដា ចុះហត្ថលេខាដោយសម្តេចអនុប្រធានវិបុលសេនាភក្តី សាយ ឈុំ បានសរសេរថា «គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សូមប្រកាសថ្កោលទោសដាច់អហង្កា និងអំពាវនាវស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍន៍តំបន់ត្រីកោណ»។

ញ្ញត្តិគាំទ្រនេះ បានទន្ទឹមនឹងបណ្តាញ្ញត្តិនានា តាមអង្គភាព ក្រសួង ស្ថាប័ន សមាគមនានា ក្នុងប្រទេសកម្ពុជា បានចេញសេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍រៀងៗខ្លួន គាំទ្រប្រសាសន៍ថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បកស្រាយ និងពន្យល់នូវអ្វីដែលជាតំបន់ត្រីកោណអភិវឌ្ឍន៍ និងអ្វីជាផលប្រយោជន៍ និងការថ្កោលទោសបកអាក្រាតនយោបាយពិសពុល របស់ក្រុមធ្វើនយោបាយប្រឆាំងថែមទៀត។ អប្សរាណិតមានសេចក្តីរាយការណ៍ជុំវិញបញ្ហានេះ

ads banner