ការរុកឧទ្ធម្ភាគចក្រឈានចូលថ្ងៃទី១៣ (Video Inside)

ការរុករកឧទ្ធម្ភាគចក្រយោធា Z9 មួយគ្រឿង ផ្ទុកអាកាសយានិក ២នាក់ ដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញ បានឈានចូលដល់ថ្ងៃទី១៣ហើយ ប៉ុន្តែនៅតែមិនទាន់មានតម្រុយអ្វីសោះ។

ឧទ្ធម្ភាគចក្រ Z9-MH-912 ផ្ទុកលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវគេរាយការណ៍បានបាត់សញ្ញាទាក់ទង នារសៀលថ្ងៃទី១២ កក្កដា ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរនៅតំបន់ជួរភ្នំក្រវាញ។

ក្រសួងការពារជាតិបានថ្លែងកាលពីថ្ងៃទី២២កក្កដាកន្លងមកនេះថា គេបានដាក់កម្លាំងមនុស្សសម្រូតចុះតាមខ្សែពួរពីឧទ្ធម្ភាគចក្រ ចុះស្វែងរកក្នុងកន្លែងព្រៃក្រាស់មួយ ក្នុងតំបន់អូរសោម ដែលគេសង្ស័យថា ឧទ្ធម្ភាចក្រអាចបាត់ការទាក់ទងនៅក្នុងតំបន់នោះ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៤កក្កដានេះ មិនមានសេចក្តីរាយការណ៍ណាមួយ បង្ហាញអំពីការរកឃើញតម្រុយណាមួយ ដែលជាប់ពាក់ព័ន្ធឡើយ។

ads banner