១៧នាក់ពុលដោយសារទទួលទានផ្សិត (Video Inside)

មនុស្សយ៉ាងហោចចំនួន១៧នាក់ ត្រូវគេរាយការណ៍ថា បានរងនឹងពុលផ្សិត ក្រោយការទទួលទានរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១កក្កដា នៅភូមិឡុំ, ឃុំប៉ក់ញ, ស្រុកអូរយ៉ាដាវ នៃខេត្តរតនគិរី។

មន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ពិតជាមានមនុស្សប្រុស ស្រី បានពុលនឹងការទទួលទានផ្សិតនោះមែន និងថាពួកគេកំពុងទទួលបានការព្យាបាល ដោយយកចិត្តទុកដាក់នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ត។

មិនមានសេចក្តីរាយការណ៍ថា តើផ្សិតដែលពួកគេបានទទួលទានបណ្តាលឱ្យពុលនេះ គឺជាផ្សិតអ្វីទេ ប៉ុន្តែក្រុមគ្រូពេទ្យនិយាយថា ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ គឺមានផ្សិតប្រហែល ១០០ប្រភេទប៉ុណ្ណោះ ដែលទទួលទានទៅបណ្ដាលឱ្យពុល ប៉ុន្តែមិនអាចបញ្ជាក់ថា តើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យមានការស្គាល់ថា ផ្សិតណាពុល និងផ្សិតណាមិនពុលឡើយ។

ads banner