អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋត្រៀមចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
អត្ថបទដោយ៖
ដេង ម៉ាវិន
ស្ទឹងត្រែង៖ ក្នុងឱកាសជួបសំណេះសំណាលប្រជាពលរដ្ឋនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់មន្ត្រីរាជការ មន្ទីរ អង្គភាពទាំងអស់ក៏ដូចប្រជាពលរដ្ឋនៅទូទាំងខេត្តស្ទឹងត្រែងសូមចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ខាងមុខ។អបអរដោយការទូងស្គរ គោះរគាំង គោះជួង ត្រដោក…។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានលើកឡើងពីសារៈប្រយោជន៍នៃព្រែកជីកប្រវត្តិសាស្រ្តដែលមានប្រវែង១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួនបួន គីខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។ ពិធីបើកការដ្ឋាននឹងប្រារព្ធនៅថ្ងៃទី៥ ខែសីហា ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕
ដោយៈដេង ម៉ាវិន