ខេត្តកំពង់ចាម ត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

កំពង់ចាមៈកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែកក្កដា ឆ្នាំ២០២៤ខេត្តកំពង់ចាម ត្រូវបានប្រកាសជាផ្លូវការ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ុន ចានដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ពិធីដ៏មហោឡារិកនេះ ប្រព្រឹត្តទៅនៅសួនខាងមុខសាលាខេត្តដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋ។បង្ហាញពីការសាទរចំពោះជ័យលាភីនេះនក៏មានការដង្ហែរក្បួនជុំវិញក្រុងកំពង់ចាមផងដែរ ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តកំពង់ចាម មានការកើនឡើងជាលំដាប់ អាស្រ័យដោយជីវភាព របស់ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៤ បណ្ដាញប្រព័ន្ធទុយោមានចំនួន ៦១កន្លែងនិងអ្នកប្រើប្រើប្រាស់ទឹកស្អាត ៩៥,២៥% ។ ចំពោះស្ថានភាពអនាម័យវិញ នៅក្នុងខេត្តកំពង់ចាម មានផ្ទះប្រើប្រាស់បង្គន់អនាម័យ ១០០% ក្នុងនោះ ផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនចំនួន ៩២,៦១% និងប្រើប្រាស់រួម ៧,៣៩% ។ រីឯស្ថានភាពក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ដែលសម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលសរុប ១០០% ។
ឯកឧត្តម អភិបាលខេត្តបានហៅស្ថានភាពនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តកំពង់ចាម គឺជាមោទនភាព ធំធេងណាស់ សម្រាប់រដ្ឋបាលខេត្តកំពង់ចាម ក៏ដូចប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល។ ការសម្រេចបានសមិទ្ធផលនេះ គឺពិតជា កើតឡើងដោយសារការតាំងចិត្ត ការប្តេជ្ញាចិត្ត រួមចិត្ត រួមគំនិតគ្នាថា (ខេត្តកំពង់ចាមធ្វើបាន) ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្នុងខេត្ត បានខិតខំប្រឹងប្រែង ជំរុញឱ្យបាន ODF នៅត្រឹមឆ្នាំ២០២៤ ស្របតាមគោលដៅដែលក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ តាមផែនការដាក់ចេញដោយជោគជ័យ ។

ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ បានរំលេចថា គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន ៨ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាស កាលរួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ និងខេត្តកំពង់ចាម ។ ផ្អែកតាមផែនការឆ្នាំ២០២៤នឹងមានខេត្តចំនួន ៥ថ្មី បន្ថែមទៀត ទទួលពាន ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលជាហេតុធ្វើឱ្យខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកើនឡើងដល់ ១៣ខេត្ត លើ ២៥រាជធានី ខេត្ត នៅទូទាំងប្រទេស ។
ឯកឧត្តម រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នក្រសួងអភិវឌ្ឍ កំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្ដីពីការផ្គង់តផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ។មកដល់ពេលនេះ អត្រាគ្របដណ្ដប់ ទឹកស្អាត និងអនាម័យជនបទទូទាំងប្រទេស សម្រេចបានប្រមាណ៨១% និងឆ្នាំ២០៣០ ត្រូវសម្រេច ឱ្យបាននូវអត្រាគ្រប់ដណ្ដប់ ១០០ភាគរយ ៕


ដោយៈលីពៅ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner