រដ្ឋបាលខេត្តរតនគិរីធ្វើសិក្ខាសាលាស្តីពីការងាររៀបចំផែនការប្រើប្រាស់ដីនៅឃុំ សង្កាត់
រតនគិរី៖នៅសាលប្រជុំសាលាខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានប្រារព្ធសិក្ខាសាលាស្តីពីការងាររៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ ក្រោមអធិបតីភាពលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
គោលបំណងនៃអង្គសិក្ខាសាលាដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីពាក់ព័ន្ធឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅអំពីបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការងាររៀបចំដែនដី និងនគរូបនីយកម្ម ។លើកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ព្រមទាំងចែករំលែកនូវទស្សនទាន និងបទពិសោធន៍នៃការងាររៀបចំដែនដី និងនគរូបនីយកម្ម និងជំរុញការងាររៀបចំ និងការអនុវត្តការងាររៀបចំដែនដី និងនគរូបនីយកម្មឱ្យកាន់តែល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាព។
លោកអភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានជ្រើសរើសយកខេត្តរតនគិរី ធ្វើជាទីតាំងរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីការងាររៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ នាពេលនេះ ៕
ដោយ៖ គតិ យុត្ត