មន្ទីរនិងរដ្ឋបាលស្រុកស្វាយលើរួមគ្នាផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

សៀមរាប៖មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត​និងរដ្ឋបាល​ស្រុក​ស្វាយលើ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា បានប្រជុំផ្សព្វផ្សាយច្បាប់ស្តីការត្រួត ពិនិត្យគ្រឿងញៀននៅសាលប្រជុំ​សាលាស្រុក​ដោយ​មានការចូលរួម ពីលោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយ លើ លោក ណាម ណម នាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី នៃស្នងការដ្ឋាននគរបាល​ខេត្ត​សៀមរាប កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ មូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ការប្រជុំផ្សព្វផ្សាយច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀនធ្វើឡើងក្នុងគោលបំណងបង្ការ ទប់ស្កាត់ ប្រយុទ្ឋប្រឆាំងបទល្មើស​គ្រឿង​ញៀនដើម្បី រួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដើម្បីឱ្យជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍បានល្អប្រសើរ៕

ដោយ៖ប៊ុន រដ្ឋា

ads banner