ថ្នាំពន្យាជីវិតពីជំងឺអេដស៍ ២ដូស ៤ម៉ឹនដុល្លារ

បរទេស៖ របាយការណ៍ចុងក្រោយ របស់ទីភ្នាក់ងារ UNAIDS នៃអង្គការសហប្រជាជាតិ បានបង្ហាញថា មានការរីកចម្រើនក្នុងការព្យាបាលមេរោគអេដស៍ តាមរយៈការចាក់ថ្នាំពន្យាជីវិត ប៉ុន្តែថ្នាំនេះមានតម្លៃថ្លៃណាស់ ដោយពីរដូស ថ្លៃ៤ម៉ឺនដុល្លារ និងត្រូវចាក់ជារៀងរាល់ឆ្នាំ។ UNAIDS ថា តម្លៃនេះហួសពីលទ្ធភាពសម្រាប់មនុស្សទាំងអស់អាចចាក់បាន លើកលែងតែអ្នកមានប៉ុណ្ណោះ។

ការលើកឡើងរបស់ UNAIDS ធ្វើឡើងនៅពេលដែលអង្គការនេះព្រមានពីការបន្តកើនឡើងនៃអ្នកឆ្លងមេរោគអេដសន៍ និងអ្នកស្លាប់ដោយសារជំងឺអេដស៍។

UNAIDS រកឃើញថា ជំងឺអេដស៍ បានសម្លាប់មនុស្សម្នាក់ រៀងរាល់ ១នាទី ខណៈដែលឆ្នាំ២០២៣ មានមនុស្សសរុប ជិត៤០លាននាក់ មានផ្ទុកមេរោគអេដស៍។ កាលពីឆ្នាំមុន មនុស្សប្រហែល ៦៣ម៉ឺននាក់ បានស្លាប់ ដោយសារជំងឺឆ្លងមួយនេះ។ នេះបើយោងតាមរបាយការណ៍ដដែល។

បើតាម UNAIDS សម្រាប់សមាមាត្រនៃការឆ្លងថ្មី នៅទូទាំងពិភពលោក កើនឡើងជាងគោលដៅដែលធ្លាប់កំណត់ ដល់ទៅ ៣ដង។ គេធ្លាប់កំណត់ថា នៅឆ្នាំ២០២៥ ឆ្លងថ្មីៗ ត្រូវក្រោម៣៧ម៉ឺននាក់ ប៉ុន្តែ ឆ្នាំ២០២៣ មានឆ្លងថ្មី មានដល់ទៅ ១លាន៣សែននាក់។ ក្រុមអ្នករកស៊ីផ្លូវភេទបុរស ដែលរួមភេទ ជាមួយបុរសដូចគ្នា មានអត្រាឆ្លងច្រើនជាងគេ។

ក្រៅពីថ្នាំចាក់ ក៏មានថ្នាំគ្រាប់លេប ប្រចាំថ្ងៃដែរ។ យ៉ាងណាក៏ដោយ UNAIDS អះអាងថា នឹងបន្តតស៊ូមតិ រកវ៉ាក់សាំងការពារ ជំងឺអេដស៍៕

ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner