អាមេរិករាប់ពាន់នាក់ភៀសខ្លួនបន្ទាន់ គេចពីភ្លើងឆេះព្រៃ

អាមេរិក៖ អាជ្ញាធរបាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដែលមានសកម្មភាព ឆេះរាលដាលយ៉ាងលឿន នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្ខំឲ្យមនុស្ស ជាង៣៥០០នាក់ ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ភ្លាមៗ។

កម្លាំងជំនាញ ជាង១០០០នាក់ ត្រូវបានគេដាក់ពង្រាយ ដើម្បីអន្តរាគមន៍ពន្លត់ការឆាបឆេះ នេះបើយោងតាមនាយកដ្ឋានព្រៃឈើ និងការការពារភ្លើងរដ្ឋកាលីហ្វ័រញ៉ា ហៅកាត់ Cal Fire។ គិតត្រឹម ត្រឹមយប់ថ្ងៃព្រហស្បតិ៍ ភ្លើងឆេះបានគ្របដណ្ដប់ លើផ្ទៃដី ជិត២៩០០ហិចតា។

ភ្លើងបានចាប់ផ្តើមដំបូង កាលល្ងាចថ្ងៃពុធ ចំពេលរលកកំដៅ ដែលប៉ះពាល់ ដល់តំបន់នេះ។ មូលហេតុ នៃការឆេះព្រៃនេះ នៅតែស្ថិតក្រោមការស៊ើបអង្កេត នៅឡើយ។ មានសេចក្តីថ្លែងការណ៍ថា បុរសអាយុ វ័យជាង៤០ឆ្នាំម្នាក់ បានជាប់សង្ស័យថា បង្កឲ្យមានភ្លើងឆេះ ហើយត្រូវបានចាប់ខ្លួន។ ផ្អែកតាមប្រភព បុរសមិនស្គាល់អត្តសញ្ញាណរូបនេះ បានរុញរថយន្តដែលកំពុងឆេះមួយគ្រឿង ចូលទៅក្នុងជ្រោះ នៅជិតប្រភពដើមនៃគ្រោះអគ្គីភ័យ លើកនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner