ឯកឧត្ដម សុខ សូកេន បានអញ្ជើញបើកសិក្ខាសាលាស្តីពី ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) បានអញ្ជើញបើកសិក្ខាសាលាស្តីពី ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ដែលជាសិក្ខាសាលាលើកដំបូងរបស់ក.ផ.ផ. ក្នុងការប្រមូលនូវធាតុចូលសំខាន់ៗពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម និងរួមគ្នាស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិក.ផ.ផ. ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រមាណ២៥០រូប នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner