អ៊ីស្រាអែលព្រមានថា ពួកភេរវកនឹងគំរាមកំហែងព្រឹត្តិការណ៍កីឡាអូឡាំពិកបារាំង
ហ៊្សេរុយសាឡិម: អ៊ីអ៊ីស្រាអែលបានព្រមានបារាំង នៅ ថ្ងៃ ព្រហស្បតិ៍ អំពី ការ គំរាម កំហែង ដ៏ មាន សក្តានុពល ពី ក្រុម ភេរវករគាំទ្រ ដោយ អ៊ីរ៉ង់ ប្រឆាំង នឹង អត្តពលិក ក៏ដូចជាអ្នក ទេសចរ អ៊ីស្រាអែល ក្នុង ទីក្រុង ប៉ារីស ក្ក្នុងអំឡុងការប្រកួត កីឡា អូឡាំពិក។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក ខេតស៍ បានប្រាប់សមភាគីបារាំងនៅក្នុងលិខិតមួយច្បាប់ ដែលច្បាប់ចម្លងទាំងនោះត្រូវបានផ្សព្វផ្សាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា មានជនចង់បង្កការគំរាមកំហែង ដែលធ្វើឱ្យប៉ះពាល់ដល់ព្រឹត្តិការណ៍ប្រកួត កីឡា អូឡាំពិកដ៏រីករាយ។
លោក ខេតស៍ បន្ថែមថា បច្ចុប្បន្នយើងមានការវាយតម្លៃលើការគំរាមកំហែងដែលអាចកើតមានពីសម្ព័ន្ធភេរវករអ៊ីរ៉ង់ និងអង្គការភេរវករផ្សេងទៀតដែលមានគោលបំណងធ្វើការវាយប្រហារភេរវកម្មប្រឆាំងនឹងសមាជិក នៃក្រុមគណៈប្រតិភូអ៊ីស្រាអែល និងអ្នកទេសចរអ៊ីស្រាអែលក្នុងអំឡុងព្រឹតិ្តការណ៍កីឡាអូឡាំពិក។
ជាការឆ្លើយតប អត្តពលិកអ៊ីស្រាអែលទាំងអស់ ដែលចូលរួមព្រឹត្តិការណ៍កីឡាទីក្រុងប៉ារីស ដែលចាប់ផ្តើមជាផ្លូវការនៅថ្ងៃសុក្រនេះ នឹងមានសន្តិសុខផ្ទាល់ខ្លួនពេញ២៤ម៉ោង ដែលផ្តល់ដោយប៉ូលិសបារាំង ទាំងនៅក្នុងភូមិអូឡាំពិក និងរាល់ពេលដែលពួកគេចាកចេញពីបរិវេណនៅភាគខាងជើងទីក្រុងប៉ារីស។
សម្រាប់ប្រទេសបារាំងវិញ បានដាក់ពង្រាយប្រតិបត្តិការ សន្តិសុខ យ៉ាង ធំ ដើម្បីធានាថា ព្រឹត្តិការណ៍ប្រកួត កីឡា អូឡាំពិកមាន សុវត្ថិភាព។ ក្នុងនោះ ទាហានបារាំងប្រហែល ១៨,០០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខទាំងអត្តពលិក និងអ្នកចូលរួមទស្សនា៕
ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា