ម៉ាឡេស៊ីបណ្តាញប៉ូលិស និងមន្រ្តីជាង ១,៦០០នាក់ពីការងារ
គូឡាឡាំពួរ÷ ប្រធាននាយកដ្ឋានសុចរិតភាព និងស្តង់ដារអនុលោមភាព (JIPS) លោក Azri Ahmad បាននិយាយថា ប៉ូលីស និងមន្រ្តី ម៉ាឡេស៊ី សរុបចំនួន ១,៦៧១នាក់ត្រូវបានបណ្តេញចេញពីការងារ ក្នុងពេល ១០ឆ្នាំកន្លងមកនេះ។
លោក Azri Ahmad បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៤ ដល់ខែមិថុនា ឆ្នាំ២០២៤នេះ មន្រ្តី និងប៉ូលិសចំនួន ១៥,៥៤៦នាក់ ផ្សេងទៀត ក៏បានទទួលរងការពិន័យផ្សេងៗផងដែរ ខណៈឯកសារស៊ើបអង្កេតវិន័យចំនួនជាង៤ម៉ឺន ករណីត្រូវបានបើកបង្ហាញ។
លោក Azri បាននិយាយថា អាទិភាពគឺស្ថិតនៅលើមន្រ្តីជួរមុខ ដែលធ្វើការផ្ទាល់ជាមួយសាធារណជន ហើយការបណ្តេញចេញនេះ ដើម្បីធានាថា ពួកគេបានបំពេញភារកិច្ចរបស់ខ្លួន ដោយអនុលោមតាមច្បាប់ បទប្បញ្ញត្តិ សេចក្តីណែនាំ និងនីតិវិធីប្រតិបត្តិការស្តង់ដារ។
លោក Azri បន្ថែមថា ពេញមួយឆ្នាំកន្លងទៅនេះ មន្ត្រី និងបុគ្គលិកចំនួន ១៩,៣៥២នាក់ត្រូវបានត្រួតពិនិត្យ ក្នុងនោះមន្រ្តីចំនួន ១,៣៩៦នាក់បានរកឃើញថា បានប្រព្រឹត្តិខុសផ្សេងៗ។
បើតាមលោក Azri ក្នុងពេល ១០ឆ្នាំកន្លងមកនេះ JIPS បានទទួល និងដោះស្រាយពាក្យបណ្តឹង និងព័ត៌មានជិត ៥០,០០០ករណី ជាពិសេសទាក់ទងនឹងបញ្ហាពុករលួយ, ការរំលោភអំណាច និងការប្រព្រឹត្តខុសផ្សេងៗ៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា