ថវិកាដែលទទួលបានពីយុទ្ធនាការ ជិះម៉ូតូម្នាក់ឯង ២៥ ០០០ គីឡូម៉ែតកើនឡើងដល់ជិត ៥ម៉ឺនដុល្លាអាមេរិកហើយ
អត្ថបទដោយ៖
ចាន់ វិចិត្រ
យុទ្ធនាការជិះម៉ូតូធំម្នាក់ឯង ពីប្រទេសអាល្លឺម៉ង មកកាន់ប្រទេសកម្ពុជា របស់លោក អ៊ុ ប៊ុនរ៉េត ឆ្លងកាត់ចំនួន ២២ ប្រទេស ក្នុងចម្ងាយផ្លូវ ២៥ ០០០ គីឡូម៉ែត បានកៀរគរថវិកាបានចំនួនជិត ៥ម៉ឺនដុល្លារអាម៉េរិកហើយ។

យុទ្ធនាការនេះគ្រោងចំណាយពេល ជាង៤ខែ (ពីខែកក្កដា ដល់ចុងខែតុលា ឆ្នាំ២០២៤)នេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់បណ្ដាប្រទេសនីមួយៗដែលបានឆ្លងកាត់ ក៏ដូចជាដើម្បីកៀរគរថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណជូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ចំពោះការចូលរួមបរិច្ចាគ រួមគ្នារក្សានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីនាំភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ចាន់ វិចិត្រ



ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។