ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ស្លៀកឈុត «គុនខ្មែរ – Kun Khmer» ឡើងប្រដាល់ នៅសង្វៀនក្នុងប្រទេសជប៉ុន (Video Inside)

ស្តេចប្រដាល់របស់ហ្វីលីពីន កីឡាករ Manny Pacquiao គ្រោងនឹងស្លៀកឈុតខោអាវប្រដាល់គុនខ្មែរ របស់ប្រទេសកម្ពុជា ដើម្បីប្រកួតជាមួយកីឡាករប្រដាល់ Kick Boxing ជប៉ុនម្នាក់ ឈ្មោះ រូគីយ៉ា អានប៉ូ Rukiya Anpo នាចុងសប្តាហ៍នេះ។

ការប្រកួតចំនួន៣ទឹក ដែលមិនស្ថិតក្រោមច្បាប់ប្រដាល់នោះ ត្រូវគេនិយាយថា នឹងអាចជួយឱ្យស្តេចប្រដាល់ហ្វីលីពីន ទទួលបានលុយផាកច្រើន បើសិនជាដៃគូប្រដាល់ជប៉ុននោះ ហ៊ានតែប្រើក្បាច់ដែលខុសនឹងច្បាប់របស់វា។

ប្រធានសហព័ន្ធរៀបចំការប្រដាល់ក្នុងប្រទេសជប៉ុន លោក ណូបូយូគី សាកាគីបារ៉ា បានថ្លែងថា ការវាយបំពានខុសច្បាប់ណាមួយ នឹងត្រូវផាកពិន័យប្រាក់ ៥លានដុល្លារអាមេរិក។

នៅក្នុងថ្ងៃប្រកួតទី២៨ កក្កដា ឆ្នាំ២០២៤ លើទឹកដីជប៉ុននោះ, លោក Manny Pacquiao ត្រូវគេបញ្ជាក់ថា លោកនឹងស្លៀកឈុតខោអាវប្រដាល់គុនខ្មែរ ដែលនឹងជួយផ្សព្វផ្សាយក្បាច់គុន របស់កម្ពុជានេះ ទៅកាន់ពិភពលោក។

គួរបញ្ជាក់ថា លោក Manny Pacquiao មានអាយុ ៤៥ឆ្នាំហើយ, ចំណែកដៃគូប្រដាល់លោក រូគីយ៉ា អានប៉ូ គឺជាមនុស្សមានអាយុ ២៨ឆ្នាំ ដែលក្លាយជាអ្នកប្រដាល់ Kick Boxing តាំងពីឆ្នាំ២០១០ ដែលពេលនោះ គឺមានអាយុ១៤ឆ្នាំ។

ads banner