ខ្យល់កន្ត្រាក់រលំដើមឈើខូចផ្ទះច្រើនខ្នង នៅសៀមរាប (Video Inside)
អត្ថបទដោយ៖
Apsara Net
គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង រងការខូចខាត ក្នុងឃុំចំនួន៣ នៃខេត្តសៀមរាប។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលារសៀលម៉ោង៤និង១០នាទី ថ្ងៃទី២៥កក្កដា ក្នុងហេតុការណ៍មានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលអោយបាក់ដើមឈើ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង នៅក្នុងឃុំចំនួន៣ គឺឃុំស្វាយលើ, ឃុំបឹងមាលា, និងឃុំខ្នងភ្នំ នៃស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានថ្លែងថា ក្នុងហេតុការណ៍គ្រោះធម្មជាតិនោះ ការខូចខាតនៅក្នុងឃុំទាំងបី រួមមាន៖ រលំបង្គោលភ្លើងចំនួន៣ដើម, របើកដំបូលផ្ទះចំនួន៤ ខ្នង, រលំផ្ទះអស់ចំនួន២ខ្នង រលំដើមឈើកាត់ផ្លូវ២កន្លែង និងក៏មានដើមឈើ១ដើម បាក់ដួលសង្កត់ផ្ទះ១ខ្នងផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ៕