៦ខែប្រមូលពន្ធដារបានជាង ៤៦ភាគរយ នៃផែនការ (Video Inside)

ចំណូលពន្ធដារដែលប្រមូលបានក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ត្រូវគេរាយការណ៍ថា បានតែប្រមាណជាង ៤៦ភាគរយ នៃផែនការច្បាប់ដាក់ចេញតែប៉ុណ្ណោះ នោះគឺប្រមាណជាង ៧ពាន់ ៧៦៧ប៊ីលានរៀល ឬប្រមាណជាង១ពាន់៩១៧លានដុល្លារអាមេរិក។

ចំណូលប្រមួលដែលមិនបាន ៥០ភាគរយ ក្នុងឆមាសទីមួយនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤កក្កដា។

យោងតាមរបាយការណ៍, ចំណូលពន្ធដែលប្រមូលបានក្នុងខែមិថុនាតែមួយ គឺមានប្រមាណជាង ២៤៨លានដុល្លារ ដែលស្មើនឹង ៥,៩៦ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី អូនព័ន្ធមុនីរ័ត្ន បានថ្លែងចាត់ទុកថា ការប្រមូលពន្ធក្នុងរយៈពេល ៦ខែមកនេះថា មាន «លទ្ធផលល្អប្រសើរ» និងចាត់ទុកថា ជាជោគជ័យ និងសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល។

ads banner