ក្រសួងមហាផ្ទៃ សម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅទូទាំងប្រទេស

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ សម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន ។

នេះបើយោងតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។

នៅក្នុងសេចក្តីសម្រេច ដដែលនេះដែរបានឱ្យដឹងថា សមាសភាពមានក្រុមការងាររួមមាន ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ជាប្រធាន និងមានអនុប្រធាន ២រូប និងសមាជិកសរុប ១៥រូប ។

ក្រុមការងារខាងលើ ត្រូវមានភារកិច្ច និងការងារលើកយោបល់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីដាក់វិន័យឬទណ្ឌកម្មលើមន្ត្រីរូបណាដែលមានការពាក់ព័ន្ធនឹងភាពមិនប្រក្រតី ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner