រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់អាជ្ញធរនៅថ្នាក់ក្រោមជាតិ ចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន

(ភ្នំពេញ)៖ ក្រសួងបរិស្ថានស្នើសុំឱ្យអាជ្ញធរនៅថ្នាក់ក្រោមជាតិ បន្តជំរុញការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

នេះជាការលើកឡើងពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិនៅថ្នាក់ក្រោមជាតិ នារសៀលថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថាក្រសួងបរិស្ថាន បាន និងកំពុងរៀបចំនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភា។ ការអនុវត្តនូវភាពស្អាត ភាពបៃតង តាមរយៈការថែរក្សានូវភាពស្អាតក្នុងខ្យល់ លើដី និងក្នុងទឹក ជាពិសេសគឺភាពស្អាតដែលកើតចេញពីចិត្ត របស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាសហគម-ន៍មូលដ្ឋាន ហើយភាពស្អាតនេះនឹងចែករំលែក ទៅដល់បរិស្ថានជុំវិញ ។

ជាមួយនឹងយុទ្ធសាស្រ្តនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំដល់អ្នកពាក់ព័ន្ធទាំងអស់ មេចូលរួមក្នុងយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថា នដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យ មានចីរភាពតាមរយៈការបណ្តុះពន្លកនៃភាពស្អាត ពន្លកបៃតងបន្ថែមទៀត ដើម្បីប្រទេសកម្ពុជាយើងទទួលបាននូវភាពស្អាត ភាពបៃតង រយៈពេលវែង ស័ក្ដិសមជាអរិយប្រទេស ដែលធ្លាប់មានកិត្តិស័ព្ទ ឱ្យល្បីរន្ទឺទៅពិភពលោកយើងនេះជាថ្មី។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការចែកកូនឈើជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃចំនួនយ៉ាងតិច១លានដើមក្នុង១ឆ្នាំ ក្នុងគោលបំណងបណ្តុះផ្នត់គំនិត «ពន្លកបៃតង» ដល់ប្រជាពលរដ្ឋកម្ពុជាឱ្យស្រលាញ់ដើមឈើ ការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ រុក្ខជាតិ និងការចូលរួមដាំដើមឈើ និងការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។

កន្លងទៅថ្មីៗនេះ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» បានរៀបចំឡើងដោយជោគជ័យ ក្នុងការចែលជូនកូនឈើចម្រុះចំនួន១លាន៣សែនដើម ជូនសាធារណជន យកទៅដាំតាមគេហដ្ឋាន សាលារៀន វត្តអារាម និងទីសាធារណៈផ្សេងៗ។ ក្រសួងបរិស្ថានបន្តរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់បន្ថែម និងបន្តលើកទឹកចិត្តឱ្យមន្ទីរបរិស្ថាន បន្តបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋនៅឆ្នាំបន្តបន្ទាប់ក្រោយៗទៀត តាមរយៈការលើកទឹកចិត្ត និងគាំទ្រផ្សេងៗ ដើម្បីសម្រេចបានទស្សនវិស័យរបស់រាជរដ្ឋាភិបាល បង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner