ចាប់ឧត្តមសេនីយ៍ផ្កាយបី អគ្គរងពន្ធនាគារ (Video Inside)
អត្ថបទដោយ៖
Apsara Net
ឧត្តមសេនីយ៍ផ្កាយបីម្នាក់ដែលជាអគ្គនាយករងពន្ធនាគារម្នាក់ នៃក្រសួងមហាផ្ទៃ ត្រូវបានបញ្ជូនឱ្យចូលទៅក្នុងពន្ធនាគារ អនុវត្តតាមសេចក្តីសម្រេចឃុំខ្លួនមួយ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែកក្កដា។
អ្នកនាំពាក្យសាលាដំបូងរាជធានី លោក អ៊ី រិន ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្តីដែលបញ្ជាក់ថា «ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទសមគំនិត ក្នុងអំពើស៊ីសំណូក, រំលោភអំណាច និងបទប្រកាសមិនត្រឹមត្រូវ នូវទ្រព្យសម្បត្តិ និងបំណុល»។