អភិបាលខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ Lee Cheol-Woo ប្ដេជ្ញាបន្តពង្រឹង

និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សុខាភិបាល ព្រមទាំងចែករំលែកនូវបទពិសោធន៍ជោគជ័យក្នុងការអនុវត្តនូវគម្រោងភូមិថ្មី (Saemaul Undong) នៅកូរ៉េ។

សម្ដេចធិបតី គូសបញ្ជាក់ពីគោលនយោបាយនិងយន្តការ របស់រាជរដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យឯកឧត្តមអភិបាលខេត្ត បន្តផ្សព្វផ្សាយសក្កានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។

#ams1minute

ads banner