ឡាន Tesla ៤ ម៉ូដែល ជិត ២លានគ្រឿងបិទដំបូលមុខអត់ជិត

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានប្រកាសប្រមូលឡានរបស់ខ្លួន ចំនួន១.៨លានគ្រឿង មកជួសជុលឡើងវិញ ព្រោះដំបូលឡានខាងមុខឡានបិទអត់ជិត ដែលនាំឲ្យមានហានិភ័យ នៃគ្រោះថ្នាក់ ដល់អ្នកបើកបរ នៅពេលកំពុងបើកបរ។

ក្រុមហ៊ុននេះ បញ្ជាក់ថា រថយន្តដែលត្រូវប្រមូលមកជួសជុលឡើងវិញ មាន៣ម៉ូដែល គឺ Tesla 3, Tesla S, និង Tesla X ដែលផលិតនៅចន្លោះពីឆ្នាំ២០២១ ដល់២០២៤ និង Tesla Y ដែលផលិតនៅចន្លោះ ឆ្នាំ ២០២០ ដល់២០២៤។

ក្រុមហ៊ុនពន្យល់ថា ដំបូលឡានទាំងនេះមិនអាចបិទជិតវិញបន្ទាប់ពីបើកគន្លឹះរួច ហើយមានឡានខ្លះ ដំបូលខាងមុខនេះស្រាប់តែបើកដោយឯកឯង ពេលកំពុងបើកបរទៀតផងដោយសារមានបញ្ហា Software។ ទោះយ៉ាងណា ក្រុមហ៊ុនមិនទាន់បានបង្ហាញពីគ្រោះថ្នាក់ ដែលកើតឡើង ចំពោះឡាន ណាមួយ ក្នុងចំណោមមូឌែលខាងលើ នៅឡើយទេ។

Tesla មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ នៅពេលដែលទីភ្នាក់ងារព័ ត៌មាន AP ទាក់ទងទៅ។

Tesla បានចាប់ផ្តើមស៊ើបអង្កេតលើការត្អូញត្អែរ របស់អតិថិជន អំពីបញ្ហាលើរថយន្ត Model 3 និង Model Y នៅក្នុងប្រទេសចិន កាលពីថ្ងៃទី ២៥ ខែមីនា ពាក់ព័ន្ធនឹងករណីដំបូលបិទអត់ជិតនេះ មុននឹងឈានដល់ការប្រកាសប្រមូលយកទៅជួសជុលវិញដោយឥតគិតថ្លៃ៕

ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner